top of page

ចំណងជើង៖ ស្ត្រីកម្ពុជាគឺជា ឆ្អឹងខ្នងសេដ្ឋកិច្ច និងតំណាងសង្គម

  • Writer: Soriya Theang
    Soriya Theang
  • Jul 13, 2024
  • 1 min read

Updated: Jul 24, 2024

Informal Market in Cambodia
Design with Microsoft

កម្ទេចក្រណាត់ និងផង់ធូលីផ្សេងៗកំពុងតែហុយវិលវិញពេញក្នុងរោងចក្រកាត់ដេរមួយ រួមជាមួយនឹងក្លិនក្រណាត់និង សម្លេងម៉ាស៊ីនដេរ។ គេឃើញស្ត្រីអង្គុយជាជួរៗ ហើយដៃរបស់ពួកគេកំពុងមម៉ាញិកដេរក្រណាត់ទាំងនោះដោយប្រើម៉ាស៊ីនកាត់ដេរ។


សម្លេងម៉ាស៊ីនដេរ និងពន្លឺភ្លើងអំពូលដែរនៅពីលើក្បាលរបស់ពួកគេ ដែលផ្ទុយស្រឡះពីព្រះអាទិត្យភ្លឺនៅខាងក្រៅ ក្លាយជាពិភពផ្ទាល់ខ្លួនរបស់ពួកគេ នៅកន្លែងធ្វើការ។


ស្ត្រីទាំងនេះ ភាគច្រើនជាឆ្អឹងខ្នងនៃគ្រួសាររបស់ពួកគេ។ ទោះបីជានឿយហត់យ៉ាងណាក៏ដោយ ស្ត្រីទាំងនេះខិតខំប្រឹងប្រែងដេរក្រណាត់ទាំងនោះឲ្យក្លាយទៅជាសម្លៀកបំពាក់ដែលនឹងត្រូវលក់ចេញទៅកាន់ហាងសម្លៀកបំពាក់ល្បីៗ នៅជុំវិញពិភពលោក។ ម្រាមដៃរបស់ពួកគេ ដែលមានភាពរហ័សរហួននិងស្ទាត់ជំនាញ បានកែប្រែក្រណាត់ទាំងនេះទៅជាសម្លៀកបំពាក់ល្បីៗ តាមរយៈម៉ាស៊ីនដេររបស់ពួកគេ ដែលពួកគេមិនអាចទិញពាក់បាន និងត្រូវរោងចក្រលក់ទៅឲ្យមនុស្សដែលពួកគេមិនធ្លាប់ជួប។


ការងាររបស់ស្ត្រីទាំងនេះមិនគ្រាន់តែជាសក្ខីភាពនៃភាពធន់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខផងដែរ។ ប្រាក់ចំណូលរបស់ពួកគេបានជួយឧបត្ថម្ភដល់គ្រួសាររបស់ពួកគេ ចំណាយសម្រាប់ការសិក្សារបស់កូនៗរបស់ពួកគេ និងរួមចំណែកដល់សេដ្ឋកិច្ចជាតិផងដែរ។ ពួកគេគឺជាផ្នែកដែលមិនអាចខ្វះបាននៃប្រទេសកម្ពុជា។


ស្ត្រីទាំងនេះជាឆ្អឹងខ្នងនៃកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យការងារក្រៅប្រព័ន្ធ ដូចជាវិស័យសំណង់ កាត់ដេរ និងទេសចរណ៍ ជាដើម។ ទោះបីជាមានការរួមចំណែកយ៉ាងសំខាន់របស់ពួកគេក៏ដោយ ក៏ស្ត្រីទាំងនេះប្រឈមនឹងអសន្តិសុខការងារ និងការកេងប្រវ័ញ្ច។ ការនេះបាននាំឱ្យមានការតវ៉ាជាញឹកញយ ដោយស្ត្រីបានស្រែកទាមទារឱ្យពួកគេទទួលបានលក្ខខណ្ឌការងារប្រសើរជាងមុន និងប្រាក់ឈ្នួលសមរម្យ។


ផុតកាលកំណត់៖


ការតវ៉ាក្នុងវិស័យសំណង់ កាត់ដេរ និងទេសចរណ៍ ដែលភាគច្រើនគេចាត់ទុកថាជាការងារដែលមានជំនាញទាប និងមានជួលកម្មករស្ត្រី ជារឿយៗទាក់ទងនឹងប្រាក់ឈ្នួលហួសកាលកំណត់។ ចំនួនដ៏ច្រើននៃអ្នកតវ៉ាជាស្ត្រីដែលតំណាងឱ្យបុព្វហេតុក្នុងវិស័យសំណង់ កាត់ដេរ និងទេសចរណ៍ បានឆ្លុះបញ្ចាំងពីចំនួនស្ត្រីដែលកំពុងធ្វើការក្នុងឧស្សាហកម្មទាំងនេះ និងថាតើការងារទាំងនេះអាចមានអសន្តិសុខប៉ុណ្ណា។


ក្នុង​ការ​តវ៉ា​ទាក់​ទង​នឹង​ការ​បើក​ប្រាក់​យឺត​ដល់​កម្មករ​នៅ​សំណង់​ផ្សារ​ទំនើប DNC ចែម ចាប អាយុ​៤០​ឆ្នាំ ជា​ជាង​ឥដ្ឋ ជាស្ត្រី​មក​ពី​ខេត្ត​កំពង់ធំ បាន​និយាយ​ថា៖


"យើង​មិន​បាន​ធ្វើ​ការ​ទេ​ព្រោះ​យើង​កំពុង​រង់ចាំ​ទទួល​បាន​ប្រាក់​ខែ​របស់​យើង"។ ចែមបាន​បន្ថែម​ថា​៖ «​ម្សិល​មិញ​ខ្ញុំ​បាន​ខ្ចី​លុយ​២០​ដុល្លារ​ដើម្បី​បង់​ថ្លៃ​ម្ហូប​អាហារ។ … ឥឡូវ​នេះ​ខ្ញុំ​ជំពាក់​ប្រាក់​គេជិត ១ ពាន់​ដុល្លារហើយ»។


នៅឆ្នាំ ២០២០ នៅពេលដែលក្រុមហ៊ុន Canteran Apparel ខកខានមិនបានបើកប្រាក់ឈ្នួលពេញដល់កម្មកររោងចក្រ កម្មករកាត់ដេរជិត ១,០០០ នាក់បានតវ៉ានៅខាងក្រៅរោងចក្រទាមទារឱ្យអ្នកគ្រប់គ្រងបើកប្រាក់ឱ្យពួកគេជាទៀងទាត់។ ស្ត្រី​អ្នក​តវ៉ា​ម្នាក់​ប្រាប់ VOD នៅ​ពេល​នោះ​ថា៖


«កម្មករបាននិយាយថា ពួកគេនឹងប្រឈមមុខនឹងការលំបាកក្នុងការគ្រប់គ្រងការចំណាយប្រចាំថ្ងៃ ដូចជាការជួល ថ្លៃសេវា ថ្លៃសិក្សារបស់កូន និងប្រាក់កម្ចីពីធនាគារ ប្រសិនបើនិយោជករបស់ពួកគេមិនបើកប្រាក់ឈ្នួលពេញ និងទៀងទាត់របស់ពួកគេ»។


ក្នុង​អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ កើតឡើងក្នុងពេល​ជំងឺ​រាតត្បាត ​Covid-19 កម្មករ​នៅ​ភូមិ​វប្បធម៌​កម្ពុជា​ក្នុង​ខេត្ត​សៀមរាប​បាន​ប្រឈម​នឹង​ការ​កាត់​ប្រាក់​ឈ្នួល ២០% និង​បាត់បង់​ប្រាក់​ឧបត្ថម្ភ​អាហារ​ចំនួន ២៥ ដុល្លារ​ក្នុង​មួយ​ខែ។ បុគ្គលិករាប់សិបនាក់ រួមទាំង សុខ ស្រីមុំ ដែលបានធ្វើការជាអ្នករាំនៅភូមិវប្បធម៌អស់រយៈពេល ១៧ ឆ្នាំ បាននិយាយថា ក្រុមហ៊ុនមិនមានហេតុផលសម្រាប់ការបិទការិយាល័យសិល្បៈនោះទេ ខណៈដែលកម្មករម្នាក់ទៀតបានពន្យល់ថា៖


«ការបិទ [ការិយាល័យ] មានន័យថា ឥឡូវនេះកម្មករផ្សេងទៀតគឺត្រូវពឹងលើខ្លួនឯង ហើយមិនដឹងថាមុខតំណែងអ្វី [ក្រុមហ៊ុន] អាចបញ្ជូនពួកគេទៅធ្វើនោះទេ និងដោយមិនមានការរៀបចំទុកមុន»។


ការសន្និដ្ឋាន៖


ជារឿយៗ ស្ត្រីក្នុងការតវ៉ាខាងលើ ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្រោមឥទ្ធិពលបរទេស ប៉ុន្តែតាមពិត ពួកគេគឺជាមនុស្សសាមញ្ញ ដែលធ្វើការក្នុងវិស័យការងារដែលអសន្តិសុខ និងគ្មានអំណាចនយោបាយដើម្បីនិយាយ។ ស្ត្រី​ទាំងនេះ​ធ្វើការតវ៉ា​ដោយសារ​ពួកគេ​មិនដឹងទៅធ្វើ​ការទាមទារ​សម្រាប់​បញ្ហា​ប្រឈម​ដែល​ពួកគេ​ប្រឈមមុខតាមវិធីផ្សេងទៀតដោយរបៀបណាទេ។


ស្ត្រីទាំងនេះមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលពឹងផ្អែកខ្លាំងលើវិស័យការងារក្រៅប្រព័ន្ធ (ស្មើនឹង ៦២% នៃផលិតផលក្នុងស្រុកសរុប)។ ក្នុង​ចំណោម​កម្លាំង​ពលកម្ម​សរុប ៩៣,១% ជា​កម្មករ​ក្នុងវិស័យការងារក្រៅប្រព័ន្ធ ហើយ​ជាង​ពាក់​កណ្តាល​ជា​ស្ត្រី។


ប្រទេសកម្ពុជាមិនអាចដំណើរការដោយរលូនដោយគ្មានការចូលរួមចំណែករបស់ស្ត្រីទាំងនេះទេ។ ប៉ុន្តែលក្ខណៈ "ជំនាញទាប" នៃប្រភេទការងារទាំងនេះក៏មានន័យថាស្ត្រីទាំងនេះរងភាពអយុត្តិធម៌ និងត្រូវបានបណ្តេញចេញពីការងារយ៉ាងងាយស្រួល។ ដូច្នេះហើយ ការតវ៉ាគឺជាទម្រង់ការពារខ្លួនដែលពួកគេងាកទៅរក។


ដូច្នេះ​ពេល​ពួកគេ​ធ្វើការតវ៉ាតាម​ផ្លូវ​ ត្រូវ​ចាំ​ថា​៖ ពួកគេ​មិន​គ្រាន់តែ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ ឬ​លក្ខខណ្ឌ​ការងារ​ល្អនោះ​ទេ​។ ពួកគេកំពុងតស៊ូដើម្បីការទទួលស្គាល់ ដើម្បីសេចក្តីថ្លៃថ្នូរ និងសម្រាប់អនាគតដែលការងាររបស់ពួកគេត្រូវបានគេឲ្យតម្លៃ និងគោរព។

ពួក​គេ​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា បើ​គ្មាន​ពួកគេ​ទេ ប្រទេស​ជាតិ​យើង​នឹង​ត្រូវ​បាត់បង់។


Comments


ដើម្បីទទួលបានគំនិតផ្សេងៗ អានអត្ថបទទស្សនៈ សេចក្តីអត្ថាធិប្បាយ និងការសង្ខេបគោលនយោបាយនៅលើ "គំនិតរបស់ខ្ញុំ" ថ្ងៃនេះ។

សូមអរគុណសម្រាប់ការតភ្ជាប់។

សូមរង់ចាំមើលព្រឹត្តិបត្រព័ត៌មានប្រចាំខែរបស់យើងដែលមានអត្ថបទទស្សនៈ និងអត្ថាធិប្បាយថ្មីៗ។ កុំភ្លេចពិនិត្យមើលប្រអប់សំបុត្ររបស់អ្នក!

bottom of page